សាលាសម្រាប់អនាគតសិស្សានុសិស្សកម្ពុជា

បើកដំណើរការចាប់ពីខែសីហា ឆ្នាំ២០២៥

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ


ការសិក្សាប្រកបដោយគុណភាព និងនវានុវត្តន៍

សាលាបានជ្រើសរើសគ្រូបង្រៀនទាំងជនជាតិខ្មែរ និងបរទេសដែលមានគុណវុឌ្ឍិខ្ពស់ ដើម្បីបណ្ដុះបណ្ដាល ជំរុញ លើកទឹកចិត្តសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋសកលប្រកបដោយសក្ដានុពលនាថ្ងៃអនាគត។ សាលាក៏បានបញ្ចូលកម្មវិធីសិក្សាស្តង់ដារ អាមេរិកាំង សម្រិតសម្រាំងលើការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ព្រមទាំងកម្មវិធីសិក្សាចំណេះទូទៅខ្មែរ ដែលមានការទទួលស្គាល់យ៉ាងពេញលេញពីក្រសួងអប់រំ យុវជន និងកីឡា។

សកម្មភាពកីឡា និងអប់រំកាយ

គ្រូបង្វឹកកីឡានៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានជំនាញច្បាស់លាស់ក្នុងការបណ្តុះបណ្តាលសិស្សដោយប្រើប្រាស់សម្ភារៈ និងបរិក្ខារកីឡាលំដាប់ពិភពលោក។

សកម្មភាពសិល្បៈ

ជំរុញលើកទឹកចិត្តសិស្សានុសិស្សឱ្យស្វែងយល់ពីខ្លួនឯងបានកាន់តែប្រសើរតាមរយៈការសម្ដែងសិល្បៈ។

ពលរដ្ឋសកលប្រកបដោយសក្ដានុពល

សិស្សានុសិស្សរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងទទួលបានភាពជោគជ័យ លើវិថីអប់រំដែលពួកគេបានជ្រើសរើស និងអាចសម្រេចបាននូវរាល់គោលដៅជីវិតដែលពួកគេប៉ងប្រាថ្នាចង់បាន។


ខ្ញុំមានកិត្តិយស និងមោទនភាពសូមស្វាគមន៍លោក លោកស្រី និងសិស្សានុសិស្សមកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ ដែលជាសាខាថ្មីបំផុតរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ហើយយើងខ្ញុំនឹងផ្ដល់ជូននូវការអប់រំកម្រិតពិភពលោកមួយសម្រាប់សិស្សានុសិស្សរបស់យើង។ជាមួយបទពិសោធន៍ការងារក្នុងវិស័យអប់រំជាង២៥ឆ្នាំ ដោយក្នុងនោះ១៧ឆ្នាំ ខ្ញុំបានកាន់តួនាទីជាអ្នកគ្រប់គ្រងសាលារៀន។ បទពិសោធន៍ និងតួនាទីទាំងនេះបានធ្វើឱ្យខ្ញុំមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ការអប់រំដ៏ល្អបំផុតមួយដល់សិស្ស ព្រមទាំងចូលរួមចំណែកក្នុងការកសាងសហគមន៍សាលារៀនមួយដ៏រឹងមាំ និងប្រកបដោយនវានុវត្តន៍។ ខ្ញុំបានបំពេញការងារនៅបណ្ដាប្រទេសជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា ប្រទេសចិន ប្រទេស ហ្វីលីពីន ប្រទេសថៃ និងនៅពេលនេះគឺប្រទេសកម្ពុជា។ ខ្ញុំមានចក្ខុវិស័យច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងក្ដីស្រឡាញ់ពិតប្រាកដក្នុងការរួមចំណែក កសាងសាលារៀនមួយដែលជំរុញលើកទឹកចិត្ត និងបណ្ដុះឆន្ទៈអ្នកសិក្សា ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋសកលដែលមានទាំងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាគ្រប់ជ្រុងជ្រោយស្របតាមគុណតម្លៃរួមរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក្នុងការកសាងធនធានមនុស្សដែលពោរពេញដោយការគោរព សុចរិតភាព ភាពច្នៃប្រឌិត សេចក្ដីព្យាយាម និងស្មារតីទទួលខុសត្រូវ។ខ្ញុំបានបញ្ចប់សញ្ញាបត្របណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ហើយខ្ញុំយល់ឃើញថាការបញ្ចូលកម្មវិធីសិក្សាស្ដង់ដារអាមេរិកាំងដែលមានការទទួលស្គាល់ទូទាំងពិភពលោក និងកម្មវិធីសិក្សាចំណេះទូទៅខ្មែរ នឹងផ្ដល់អត្ថប្រយោជន៍សិក្សាយ៉ាងច្រើនលើសលប់ដល់សិស្សានុសិស្ស និងអាចជួយឱ្យពួកគេទទួលបានភាពជោគជ័យក្នុងការសិក្សាកម្រិតមហាវិទ្យាល័យទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។ខ្ញុំមានក្ដីសោមនស្សរីករាយជាពន់ពេក ហើយទន្ទឹងរង់ចាំបំពេញការងារជាមួយក្រុមការងារសាលាអន្តរ ជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ ទាំងអស់ ដើម្បីរួមគ្នាជំរុញលើកទឹកចិត្តសិស្សឱ្យក្លាយជាពលរដ្ឋសកលប្រកបដោយសក្ដានុពល និងសហការជាមួយមាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សលើវិថីអប់រំប្រកបដោយឧត្ដមភាពនេះ។ដេនញែល ម៉ុក
នាយកសាខាឫស្សីកែវ


តម្លៃសិក្សា

ដើម្បីស្វែងយល់លម្អិតអំពីតម្លៃសិក្សា តម្លៃចុះឈ្មោះចូលរៀន និងការបញ្ចុះតម្លៃសម្រាប់សិស្សក្នុងឆ្នាំសិក្សាដំបូង និងជម្រើសនៃការបង់ប្រាក់ សូមចុចលើ ស្វែងយល់បន្ថែម

កម្រិតថ្នាក់តម្លៃសិក្សា
កម្រិតមត្តេយ្យអាយុ3ឆ្នាំ ដល់5ឆ្នាំ$3,950 to $5,950*
ថ្នាក់ទី1 ដល់ថ្នាក់ទី5$6,600*
ថ្នាក់ទី6 ដល់ថ្នាក់ទី8$7,550*
ថ្នាក់ទី9 ដល់ថ្នាក់ទី12បើកដំណើរការក្នុងខែសីហា ឆ្នាំ២០២៦ (ផ្ដល់កម្មវិធីសិក្សាសញ្ញាបត្រអន្តរជាតិ ដែលហៅកាត់ថា IBDP)

*មិនទាន់រាប់បញ្ចូលតម្លៃចុះឈ្មោះចូលរៀន និងតម្លៃផ្សេងៗ


សូមផ្ដល់ព័ត៌មានលម្អិត ដើម្បីក្រុមការងារទាក់ទងទៅលោក លោកស្រីវិញ។

សូមទាក់ទងមកកាន់សាលា

Map to CIA FIRST RK Campus